បៃតងកម្ពុជាភីអិលស៊ី Close

ប្រធានក្រុមហ៊ុនបៃតង(កម្ពុជា) បានចុះពិនិត្យមើល និង សម្របសម្រួលជូនប្រជាកសិករការប្រមូលផលស្រូវវស្សាចុងក្រោយប្រមាណ ២០% ទៀតអត់គុណភាព កង្វះទីផ្សារ និង ការទទួលទិញយក

Hello World

ឯ.ឧ ភួ ពុយ ប្រធានក្រុមហ៊ុនបៃតង(កម្ពុជា) ក៏ជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានចុះពិនិត្យមើល និង សម្របសម្រួលជូនប្រជាកសិករក្នុងការប្រមូលផលស្រូវវស្សាចុងក្រោយប្រមាណ ២០% ទៀតដែលអត់គុណភាព កង្វះទីផ្សារ និង ទទួលការទិញយកពីក្រុមហ៊ុនបៃតង(កម្ពុជា)។ អ្នកអាចទស្សនាវីដីអូនៃសកម្មភាពតាមលីងខាងក្រោម។

https://www.pdibattambang.info/he-phou-puy-member-of-parliament-battambang-provincial-constituency/?fbclid=IwAR0OWvrGTbt3TVfYT4hdaUzl6L3n1WdJ1d7Zc4XJgDY7XkydvoiRZIedthQ

ការចុះជួយច្រូតស្រូវបងប្អូនប្រជាកសិករ នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង

Hello World

នាព្រឹកថ្ងៃទី ២៩ វិឆ្ឆិការ ២០២០ អគ្គនាយករបស់ក្រុមហ៊ុនបៃតង ឯកឧត្តម ឧកញ៉ា ភួ ពុយ ក៏ជា អ្នកតំណាងរាស្រ្ត មណ្ឌលបាត់ដំបង បានចុះជួយច្រូតស្រូវបងប្អូនប្រជាកសិករ នៅឃ៉ំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំពុងតែខ្វះ ម៉ាស៉ីនច្រូតស្រូវ ដែលអាចបង្កអោយខូចគុណភាពស្រូវ ទ៉ំជ្រុល ងួស ធ្វេីអោយខាតបង់ប្រាក់ចំនេញជាច្រេីន ។ ហេីយក៏មានការចូលរួមជួយពី យុវជន សសយក ស្រុកបាណន់ចំនួន ៦០ នាក់ និង ស្រុកថ្មគោល ១០ នាក់ ។

បៃតងបានចូលរួមក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង

Hello World

ថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ ២០២០ ក្រុមហ៊ុនបៃតងបានចូលរួមពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង តាមរយៈសភាពាណិជ្ជកម្មខេត្តបាត់ដំបង ក្នុងការបង្ហាញផលិតផលអង្កររបស់បៃតង(កម្ពុជា)។ ពិធីបុណ្យទន្លេបានទទួលការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពេលនោះដែរសម្តេចបានថ្លែងសន្ទរកថាក្រោមប្រធានបទ « ទន្លេ នៃសន្តិភាព និង ទន្លេនៃវិបុលភាព » ។

បៃតង(កម្ពុជា)បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងការនាំចេញអង្ករទៅក្រៅប្រទេសចំនួនច្រើនជាងគេនៅកម្ពុជា ក្នុងឆ្នាំ២០១៩

Hello World

ក្រុមហ៊ុនបៃតង (កម្ពុជា) ភីអិលស៊ី ដែលមានលោកឧកញ៉ា ភួ ពុយ ជាប្រធានក្រុមហ៊ុន ជាប់ចំណាត់ថ្នាក់លេខ១ ជាក្រុមហ៊ុនផ្គត់ផ្គង់អង្ករ នាំចេញច្រើនជាងគេនៅកម្ពុជា ក្នុងឆ្នាំ២០១៩។

ក្រុមហ៊ុនបៃតង ដែលមានរោងចក្រទំនើប និងមានសមត្ថភាពផលិត ក្នុងបរិមាណធំស្ថិតក្នុងខេត្តបាត់ដំបង ដោយចាប់ផ្តើមផលិតកែច្នៃ និងនាំចេញអង្ករផ្គត់ផ្គង់ ទៅកាន់ទីផ្សារអន្តរជាតិ តាំងពីឆ្នាំ២០១០មកទល់បច្ចុប្បន្ន។ បើគិតរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបាននាំចេញអង្ករ ទៅកាន់៣៤ប្រទេស នៅលើពិភពលោក ដោយទទួលបាននូវការគាំទ្រ និងទំនុកចិត្តខ្ពស់ ពីសំណាក់អតិថិជនជាដៃគូ។

អ្នកអាចចូលអានពត៌មានពាក់ពាន់នឹងអត្ថបទខាងលើក្នុងលីងខាងក្រោម
http://m.freshnewsasia.com/index.php/en/localnews/144991-2020-01-09-05-30-08.html

ពានរង្វាន់ឧស្សហកម្មហ៍បសុសត្វកម្ពុជា ២០១៨

Hello World

នៅក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនបៃតង(កម្ពុជា) បានទទួលពានរង្វាន់ជាអ្នកផលិតអង្ករឆ្នើមជាងគេ ក្នុងប្រទេសកម្ពុជា ដែលប្រគល់ជូនក្នុងកម្មវិធីពានរង្វាន់ស្សហកម្មហ៍បសុសត្វកម្ពុជា ២០១៨