ថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ ២០២០ ក្រុមហ៊ុនបៃតងបានចូលរួមពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង តាមរយៈសភាពាណិជ្ជកម្មខេត្តបាត់ដំបង ក្នុងការបង្ហាញផលិតផលអង្កររបស់បៃតង(កម្ពុជា)។ ពិធីបុណ្យទន្លេបានទទួលការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពេលនោះដែរសម្តេចបានថ្លែងសន្ទរកថាក្រោមប្រធានបទ « ទន្លេ នៃសន្តិភាព និង ទន្លេនៃវិបុលភាព » ។